ម្ចាស់គណនី FB ឈ្មោះ New Live ត្រៀមប្ដឹងម្ចាស់ Page K-Lovely ៣ ករណី បើមិនចេញមុខសុំទោសជាសាធារណៈ

គណនី FB ដែលមានឈ្មោះថា New Live បាននឹងកំពុងត្រៀមប្ដឹងម្ចាស់ Page K-Lovely ចំនួនសរុប ៣ករណីទៅកាន់ បទល្មើសព្រហ្មទណ្ឌបច្ចេកវិទ្យា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីម្ចាស់ Page ធ្វើការបង្ហោះរូបភាពលោកជាសាធារណៈ និងសរសេរបំប៉ោងព័ត៌មាន និងមានលក្ខណៈញ៉ុះញ៉ង់ ។

ហេតុបណ្ដាលឲ្យមានជម្លោះបានកើតមានឡើងនៅលើបណ្ដាញសង្គម តាមរយៈការសរសេរបានក្លាយជាប្រធានបទដ៏ក្ដៅគគុក ខណៈអ្នកខេត្តសៀមរាបដែលជាម្ចាស់ Page K-Lovely បានធ្វើឲ្យមានកំហុសទៅលើម្ចាស់គណនី FB ឈ្មោះថា New Live ដែលលោកថាមិនអាចទទួលយកបាន បន្ទាប់ពីម្ចាស់ Page នេះសរសេរកាច់មួល និងបំប៉ោងព័ត៌មានលើរូបលោក នាពេលថ្មីៗនេះ ។ ម្ចាស់គណនី New Live បានសរសេរយ៉ាងដូច្នេះថា ៖

ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា! សូមជួយshare postនេះអោយអាម្ចាស់ផេកនេះឃើញផង។ ហើយញុមមកនេះគឺចង់យាយរឿងខ្លះគឺញុមមកទាមទាអោយអាម្ចាស់ផេកនេះចេញមកសុំទោសរូបខ្ញុំបាទជាសាធារណះ ចំពោះរឿងដូចជា
១យករូបរបស់ញុមមកផុសជាសាធារណះ ដោយគ្មានការអនុញ្ញាតិពីខ្ញុំ
២លាបពណ៏ដល់រូបញុម បំប៉ោងព័ត៏មាន
៣ញុសញុងអោយមានការរើសអើង ។
បើពុំដូចនេះទេខ្ញុំបាទនឹងប្តឹងអាម្ចាស់ផេកនេះចំនួន០៣ករណី
១បង្ហោះរូបភាពផ្ទាល់ខ្លួនរបស់ញុមដោយគ្មានការអនុញ្ញាត
២លាបពណ៏នឹងបំប៉ោងព័ត៏មាន និយាយកាចមួរ ព័ត៏មានមិនពិត
៣ញុុះញុងអោយមានការរើសអើង
បើមិនបានដូចអីដែលញុមទាមទាទេបីបទល្មើសនេះញុមនឹងប្លឹងករណីនេះនៅក្នុងបទល្មើសព្រហ្មទណ្ឌខាងផ្នែកប្រឆាំងបទល្មើសបច្ចេកវិជ្ជា។ សូមម្ចាស់គួរដឹងថាកាផុសរូបគេជាសាធារណះនឹងបំប៉ោងព័ត៏មានរឿងអីណាសង្សាសុំបែកអីនឹង សូមចេញមុខមកសុំទោសជាសាធារណះ ពុមដូចនេះទេ ក្នុងរយះពេល០៧ថ្ងៃនឹងបញ្ជូនរឿងទាំងនេះនៅចំពោះមុខច្បាប់។ សូមអគុណ ខ្ញុំNew Live

ប្រភព ៖ Facebook