លោកអភិបាលស្រុកបកែវ មិនអើពើ រឿងប្រព័ន្ធលូ កកស្ទះ​ រងការរិះគន់ពីប្រជាពលរដ្ឋ

រតនគីរីៈ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ កាលពីពេលថ្មីៗនេះ បានរងការរិះគន់ពីក្រុមប្រជាពលរដ្ឋពាក់ព័ន្ធករណីមិនត្រួតពិនិត្យ និងស្តារប្រព័ន្ធបង្ហូរទឹកស្អុយធ្វើឲ្យកកស្ទះហៀរច្រាលមកខាងក្រៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅទល់មុខសាលាស្រុកបរកែវនេះតែម្ដង។

ពលរដ្ឋរិៈគន់បានលើកឡើងថា ទឹកកខ្វក់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពនឹងបរិស្ថានប៉ុណ្ណោះទេ វាក៏បានធ្វើឲ្យផ្លូវឆាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

ជុំវិញបញ្ហាខាងលើនេះលោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានទទួលស្គាល់ថា ពិតជាមានបញ្ហាដូច្នេះពិតមែន យ៉ាងណាក៏ដោយលោកបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ខែកញ្ញានេះ ថា លោកមិនមានសមត្ថភាពស្តារប្រព័ន្ធលូនោះទេ ប៉ុន្តែលោកកំពុងស្នើសុំឲ្យមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តជួយស្តារ រំដោះទឹកចេញហើយ។

សូមបញ្ជាក់ថា បញ្ហាប្រព័ន្ធលូកកស្ទះសំរាមខាងលើនេះ ទាល់តែអ្នកសារព័ត៌មានសម្ភាសន៍សួរនាំរឿងបញ្ហាលូកកស្ទះទឹកទើបលោកអភិបាលស្រុកបានខ្វាត់ខ្វែងមកឲ្យគេធ្វើ បើមិនចឹងទេនោះទុកឲ្យហូរពាសវាលពាសកាលតែម្តង។

មិននាំគ្នាជួយថែរទ្រព្យសម្បត្តិរដ្ឋទេ នាំគ្នាជួយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋទៅវិញនោះ​ ៕