Category: សង្គម

ម្ចាស់គណនី FB ឈ្មោះ New Live ត្រៀមប្ដឹងម្ចាស់ Page K-Lovely ៣ ករណី បើមិនចេញមុខសុំទោសជាសាធារណៈ

គណនី FB ដែលមានឈ្មោះថា New Live បាននឹងកំពុងត្រៀមប្ដឹងម្ចាស់ Page K-Lovely ចំនួនសរុប ៣ករណីទៅកាន់ បទល្មើសព្រហ្មទណ្ឌបច្ចេកវិទ្យា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីម្ចាស់ Page ធ្វើការបង្ហោះរូបភាពលោកជាសាធារណៈ និងសរសេរបំប៉ោងព័ត៌មាន និងមានលក្ខណៈញ៉ុះញ៉ង់ ។ ហេតុបណ្ដាលឲ្យមានជម្លោះបានកើតមានឡើងនៅលើបណ្ដាញសង្គម តាមរយៈការសរសេរបានក្លាយជាប្រធានបទដ៏ក្ដៅគគុក ខណៈអ្នកខេត្តសៀមរាបដែលជាម្ចាស់

អានបន្ដ

បង់លុយ ១០ម៉ឺនឲ្យលោកអធិការសិន ទើបទៅមុខបានទៀត សម្រាប់គោយន្ដនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ រកស៊ីដឹកផលអនុផលព្រៃឈើ បានរិះគន់លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងថា បានបញ្ជាការកូនចៅមន្ត្រីក្រោមឱវាទ គាបសង្កត់ក្រុមអ្នករកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយាជំរិតទារប្រាក់ពីពួកគាត់ឥតសំចៃ។ បើមិនបង់លុយឲ្យក្នុង១គោយន្ត ចាប់ពី១០ម៉ឺនទេនោះ ច្បាស់ជាចេញមិនរួចពីទឹកដីស្រុកថ្ពង ក្រោមការគ្រប់គ្រងពីវរសេនីយ៍ឯក ហ៊ុន សុខហុន នោះឡើយ ដោយច្បាស់ជាត្រូវចាប់បង្ក្រាបជាក់ជាមិនខាន ។ ប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូនផល អនុផលព្រៃឈើដដែល

អានបន្ដ

លោកអភិបាលស្រុកបកែវ មិនអើពើ រឿងប្រព័ន្ធលូ កកស្ទះ​ រងការរិះគន់ពីប្រជាពលរដ្ឋ

រតនគីរីៈ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ កាលពីពេលថ្មីៗនេះ បានរងការរិះគន់ពីក្រុមប្រជាពលរដ្ឋពាក់ព័ន្ធករណីមិនត្រួតពិនិត្យ និងស្តារប្រព័ន្ធបង្ហូរទឹកស្អុយធ្វើឲ្យកកស្ទះហៀរច្រាលមកខាងក្រៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅទល់មុខសាលាស្រុកបរកែវនេះតែម្ដង។ ពលរដ្ឋរិៈគន់បានលើកឡើងថា ទឹកកខ្វក់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពនឹងបរិស្ថានប៉ុណ្ណោះទេ វាក៏បានធ្វើឲ្យផ្លូវឆាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ ជុំវិញបញ្ហាខាងលើនេះលោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានទទួលស្គាល់ថា ពិតជាមានបញ្ហាដូច្នេះពិតមែន យ៉ាងណាក៏ដោយលោកបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ខែកញ្ញានេះ ថា លោកមិនមានសមត្ថភាពស្តារប្រព័ន្ធលូនោះទេ

អានបន្ដ